មន្ត្រី អាមេរិក កាណាដា និងសហព័ន្ធអឺរ៉ុបដើរចេញពីកម្មវិធីកាន់តំណែងប្រធានាធិបតីអូហ្គាន់ដា

ចែករំលែក៖

មន្ត្រីតំណាងឲ្យប្រទេស កាណាដា សហរដ្ឋអាមេរិក និងសហព័ន្ធអឺរ៉ុបបាននាំគ្នាដើរចេញពីកម្មវិធីឡើងកាន់តំណែង ប្រធានាធិបតីរបស់ប្រទេសអូហ្គាន់ដា លោកYoweri Museveni។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាពួកគេបានដើរចេញពិធីស្បថចូលកាន់តំណែងនោះ ដោយសារតែឃើញវត្តមានរបស់លោកOmar al-Bashir ប្រធានាធិបតីប្រទេសហ្សូ៊ដង់ដែលកំពុងតែប្រឈមនឹងដីកាចាប់ខ្លួនពីតុលា ការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។ មិនត្រឹមតែប៉ុណ្ណោះលោកYoweri Museveni បាននិយាយចំអកឡកឡឺយ ដាក់តុលាការICCនៅក្នុងពិធីនោះផងដែរ។

គួរបញ្ជាក់ថាប្រទេសអូហ្គាន់ដាក៏ជាភាគីមួយដែលបានយល់ព្រមបង្កើតតុលាការដែលមានមូលដ្ឋាននៅប្រទេសហុល្លង់ ដើម្បីចេញដីកាចាប់ខ្លួនលោកOmar Hassan al-Bashiពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៏។

លោកស្រី Elizabeth Trudeauអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា “ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់លោកOmar Hassan al-Bashir និងការចំអកឡកឡឺយពីលោកMuseveni ប្រតិភូអាមេរិករួមទាំងប្រតិភូប្រទេសជាច្រើននៃសម្ព័ន្ធអឺរ៉ុប បានដើរចេញពីកម្មពិធីចូលកាន់តំណែងប្រធានាធិបតី ដើម្បីជាការតវ៉ាប្រឆាំង។ យើងយល់ថា ការដើរចេញដើម្បីតវ៉ាប្រឆាំងនេះជាកាយវិការត្រឹមត្រូវ ដើម្បីប្រតិកម្មចំពោះការចំអករបស់មេដឹកនាំប្រទេសអូហ្គាន់ដា។ វាក៏ជាការផ្តល់កិត្តិយសដល់ជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៏ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

គួរបញ្ជាក់ថា លោកMuseveniមានវ័យ៧១ឆ្នាំបានដឹកនាំប្រទេសអូហ្គាន់ដានៅទ្វីបអាហ្វ្រិកអស់រយៈពេល៣០ឆ្នាំ ហើយបានជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី៥កាលពីខែកុម្ភៈ ឆ្នាំ២០១៦។ ក្រោយពេលជាប់ឆ្នោតមាន ការតវ៉ាពីសំណាក់បក្សប្រឆាំងការប៉ះទង្គិចគ្នានិងមានការចាប់ខ្លួនមនុស្សរាប់សិបនាក់ផងដែរ។

ចំណែកលោកOmar Hassan al-Bashir បានដឹកនាំប្រទេសសូដង់ចាប់តាំងពីឆ្នាំ១៩៨៩ហើយលោកបានព្យាយាមគេចពីអំណាចនិងដីការបស់តុលាការICCដោយបានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូពា៌ អាហ្វ្រិក រួមទាំងប្រទេសចិន ឥណ្ឌូនេស៊ី ដែលមិនមែនជាសមាជិកនៃតុលាការICC។

លោកOmar Hassan al-Bashir ត្រូវបានតុលាការអន្តរជាតិខាងលើចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ប្រព្រឹត្តអំពើឃោឃៅដទៃទៀតក្នុងយុទ្ធនាការបស់គាត់កំចាត់ក្រុមបះបោរ នៅតំបន់ដាហ្វួរភាគ ខាងលិចប្រទេសសូដង់៕

_89679672_89679670

_89679854_e987e649-dbe5-4d56-bd50-29a31702977b

ដោយ៖ ដេ វិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print