របួសធ្ងន់ស្រាល១៨នាក់ករណីរថយន្តទូរីសដឹកអ្នកដំណើរផ្ទុះកង់ក្រោយក្រឡាប់ផ្ងាជើង

ចែករំលែក៖

ខេត្តកោះកុងៈ​ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស១៨នាក់ក្នុងរថយន្តមានរបួសធ្ងន់ស្រាល​ នៅថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៦ ខណះនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមលោកគ្រូពេទ្យនៅស្រុកបូទុមសាគរ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះគឺបង្កឡើងដោយខ្លួនឯងដោយសារអ្នកបើកបរមានការធ្វេសប្រហែសក្នុងបើកបរមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកបរទើបធ្វើឲ្យរថយន្តផ្ទុះកង់ផ្នែកខាងក្រោយរេចង្កូតធ្លាក់ពីលើដងផ្លូវបាស់ជើងឡើងលើបណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល១៨នាក់។
សមត្ថកិច្ចបានបន្តថាៈ​ រថយន្តទូរឺសខាងលើនេះគឺចេញដំណើរពីខេត្តកោះកុង​ ឆ្ពោះទៅខេត្តកំពត​ ស្រាប់ជួបឧប្បត្តិហេតុបែបនេះ​ ឋិតនៅ ចំណុចភូមិប្រលានឃំុកណ្តោល​ ស្រុកបូទុមសាគរខេត្តកោះកុង ហើយចំពោះអ្នករងរបួសសមត្ថកិច្ចបានដឹកមកមន្ទីរពេទ្យស្រុកបូទុមសាគរដើម្បីធ្វើរការព្យាបាល​ ។ ចំណែកអ្នករងរបួសស្រាលៗខ្លះបានបន្តដំណើរទៅទៀត​រៀងៗខ្លួន។
សមត្ថកិច្ចអះអាងថាៈ​ នេះជាសំណាងផងដែរ​ ខណៈរថយន្តបើកមិនសូវមានល្បឿនលឿន​ កុំអីបណ្តាលអោយអ្នកដំណើររងគ្រោះធ្ងន់ធ្ងរ​ នឹងសូមសំណូមពរដល់អ្នកបើកបរ​ មេត្តាពិនិត្យមើលលក្ខណះបច្ចេកទេសយានយន្តអោយគ្រប់ជ្រោយមុនចេញដំណើរ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print