គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពារាំងប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ លោកវង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារខែសីហា និងដាក់ចេញទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២២ ។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក, ប្រធានក្រុមការងារ និងប្រធានគណបក្សឃុំ ភូមិនៅទូទាំងស្រុកពារាំង។

ក្នុងឱកាសនោះ លោកវង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងារតាមតួនាទី និងបានផ្តាំផ្ញើឲ្យបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ថែរក្សានិងបង្កើនប្រៀបឈ្នះ ការធ្វើអំពើល្អ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា សំណូមពរនានាដែលកើតមាននៅមូលដ្ឋាន ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print