បងប្អូនភ្លោះ២នាក់បានស្លាប់ក្នុងពេលតែមួយ ដោយសាររថយន្តមួយគ្រឿងបើកបុក នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសាររថយន្តកាមរីមួយគ្រឿងបើកបុកពីមុខពេញទំហឹង ខណៈជនរងគ្រោះកំពុងបើកម៉ូតូ កាលពីនៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមារី ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2A-8359 បើកបរដោយឈ្មោះសុទ្ធ សម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិគោកភ្នៅ ឃុំវល្លិសរ ធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Q-4260 បើកបរដោយឈ្មោះឆាង រី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ឌុបមនុស្សម្នាក់ឈ្មោះឆាង រួន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាបងប្អូនភ្លោះ) ដែលកំពុងដំណើរបញ្រ្ចាស់ទិសគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង២នាក់ នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូខូចខាត់កំរិតធ្ងន់ រថយន្តខូចខាត់កំរិតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះគ្នាជាក្រោយ៕

IMG-20160514-WA0064

IMG-20160514-WA0065

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print