ភ្នំពេញ៖ រថយន្តទេសចរណ៍ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបរធ្វេសប្រហែសបណ្ដាលឲ្យបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោ
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្តក្រុ
រថយន្តបង្កហេតុបណ្ដាលឲ្យខូតខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខទាំងស្រុង និងធ្វើឲ្យអ្នកបើកបររបួសធ្ងន់កៀបជាប់កាប៊ីន ក៏ត្រូវបានសមត្ថកិច្ចនិងខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរនេះប្រើប្រាស់ម៉ាស៊ីនដើម្បីអារផ្ដាច់ដែកទាញយកអ្នកបើកបរដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា យ៉ាងតិចមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានរៀបចំរួចជាស្រេច ការពារក្រែងមានអគ្គិភ័យឆាបឆេះ បង្កឡើងដោយការប្រើម៉ាស៊ីនកាត់ផ្ដាច់ដែកដើម្បីរំដោះអ្នកបើកបរនោះ។ ព្រឹកឡើងសមត្ថកិច្ចជំនាញចរាចរបា
គួររំលឹកថា ពាក់ព័ន្ធនិងក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង មិនត្រឹមតែរងនូវការរិះគន់ពីអ្នកដំណើរ ថាក្រុមហ៊ុននេះខ្វះភាពទទួលខុសត្រូវ គ្រប់គ្រងលើអ្នកបើកបរ បណ្ដាលឲ្យមានករណីធ្វេសប្រហែសប៉ុណ្ណោះទេ ក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំចេញពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកចែកចាយនៅរាជធានីភ្នំពេញ ក៏ដួចជាចេញមុខស៊ីឈ្នួលដឹកទំនិញគេចពន្ធជាដើម៕
ដោយ៖ ជ្រោយពេ