ក្នុងពេល២៤ម៉ោងមានអ្នកស្លាប់ ដោយគ្រោះទឹកជំនន់នៅប៉ាគីស្ថាន ជិត១២០នាក់

ចែករំលែក៖

សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយ ព្យុះភ្លៀងមូសុងនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងជាង ១,០០០នាក់ហើយ។ ក្នុងពេលនេះដែរ មានប្រទេសជាច្រើនបានសន្យាជួយដល់ប៉ាគីស្ថាន ក្នុងនោះ កាតា និងអ៉ីរ៉ង់ ជាដើម

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ចាប់តាំងពីខែមិថុនាមក បានកើនដល់ ១,០៣៣នាក់ ហើយ ក្នុងនោះមាន ១១៩នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បន្ថែមពីលើនេះ អាជ្ញាធរក៏បានព្រមានដែរពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅតាម តំបន់មួយចំនួនដែលស្ថិតនៅជាប់ព្រំដែនរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន និងទន្លេIndus ចំពោះមុខភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ កន្លងទៅនេះ ប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នថ្នាក់ជាតិ បន្ទាប់ពីស្រុកជាង១០០ នៅទូទាំងខេត្តចំនួន៤ រួមមាន Balochistan ,Sindh ,PunjabនិងKhyber Pakhtunkhwa បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់។ ចំណែកឯ លំនៅឋានប្រហែល ២២០,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង និងជាងកន្លះលានខ្នងទៀត បានរងការខូចខាត៕

...

រូប​ថត​ :​TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print