បឹងអំបិលធំបំផុតនៅក្នុងប្រទេសចិន ជាធនធានធម្មជាតិសម្រាប់ប្រើប្រាស់នៅលើពិភពលោកទាំងមូលប្រើប្រាស់១០០០ឆ្នាំក៏មិនអស់ដែរ។ បឹងអំបិលនេះតែងតែមានការយាមល្បាតពីកម្លាំងទាហាន។
«បឹងអំបិលយក្ស»មិនត្រឹមតែនាំមកនូវសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ចិននោះទេ គឺបឹងនោះបានធ្វើឱ្យពិភពលោកទាំងមូល«ចង់បាន» មិនត្រឹមតែមានតម្លៃមហាសាលក្នុងការយកអំបិលប្រើប្រាស់នោះទេ គឺទីនោះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។
បឹងអំបិល Chaerhan ស្ថិតនៅលើខ្ពង់រាប Qinghai តំបន់ទីបេ ប្រទេសចិន គឺជាបឹងអំបិលដ៏ល្បីមួយដែលមានចំនួនអំបិលមហាសាល តាមការប៉ាន់ស្មានថាមានរហូតដល់ទៅ ៦០ពាន់លានតោន។ តាមក្រុមអ្នកឯកទេស ចំនួនអំបិលនៅក្នុងបឹងនោះអាចផ្គត់ផ្គង់ដល់ពិភពលោកទាំងមូលប្រើប្រាស់រហូតដល់១០០០ឆ្នាំ ក៏មិនអស់ដែរ។
ដោយសារតែបឹងអំបិលមានតម្លៃមហាសាល ទើបចិនដាក់ពង្រាយ
កម្លំាងទាហានការពារ២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការលួចអំបិលខុសច្បាប់។ បឹងអំបិល Chaerhan មិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង បឹងនោះត្រូវបានគេឱ្យឈ្មោះថាជា «កញ្ចក់មេឃ» ដោយសារតែផ្ទៃទឹកភ្លឺថ្លាដូចកញ្ចក់យ៉ាងធំមួយសម្រាប់ឆ្លុះមេឃ។ ភាពស្រស់ស្អាតទាំងនោះ បានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនានៅទីនោះ។
ចំណុចពិសេសនៃបឹងអំបិល Chaerhan គឺមានស្ពានអំបិល ផ្កាអំបិលមានរូបភាពប្លែកៗ។ អំបិលមានកម្រាស់ចាប់ពី១៥-១៨ម៉ែត្រ បានបង្កើតទៅជាស្ពានអំបិលធម្មជាតិវែងបំផុតរហូតដល់ទៅ៣២ គីឡូម៉ែត្រ ហើយទិដ្ឋភាពនៅជុំវិញស្ពានពិតជាស្រស់ស្អាតយ៉ាងខ្លាំង៕ ដោយធីរីណា
រូបថត : saostar.vn