ភ្នំពេញ : អ៊ីនធឺណិត ឬThe Internet (ឬinternet) គឺជាប្រព័ន្ធសកលមួយនៃបណ្តាញកុំព្យូទ័ ដែលប្រើប្រាស់ពិធីការអ៊ីនធឺណិតហៅថា TCP/IP ដើម្បីផ្តល់ការទាក់ទងរវាងបណ្តាបណ្តាញ និងបណ្តាឧបករណ៍អេឡិកត្រូនិក។ វាគឺជាបណ្តាញនៃបណ្តាញ ដែលរួមមានជាបណ្តាញឯកជន បណ្តាញសាធារណៈ បណ្តាញបណ្ឌឹត្យសភា បណ្តាញធុរកិច្ច និងបណ្តាញរដ្ឋាភិបាលនៃទំហំក្នុងប្រទេស ទៅទំហំសកល ដែលតភ្ជាប់គ្នាតាមរយៈភាពធំទូលាយនៃបច្ចេកវិទ្យាអេឡិកត្រូនិក បច្ចេកវិទ្យាឥតប្រើប្រាស់ខ្សែ និងបច្ចេកវិទ្យានៃការតភ្ជាប់បណ្តាញខ្សែកាប្លិ៍អុបទិក។ អ៊ីនធឺណិតបានប្រតិបត្តិការក្នុងអត្រាដ៏ធំធេងនៃប្រភពព័ត៌មាន និងសេវាកម្ម ដូចជាឯកសារអត្ថបទកម្រឹតខ្ពស់ (Hypertext) តតំណរជាប់គ្នាជាអន្តរមុខ និងកម្មវិធីប្រើប្រាស់វែបសកល WWW សារអេឡិកត្រូនិកហៅថា អ៊ីម៉ែល ទូរស័ព្ទការី និងការស៊ែរចែករំលែកហ្វាល់។ នេះជាការបញ្ជាក់ពី លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
លោកបន្តថា ដើមកំណើតនៃកាលបរិច្ឆេទអ៊ីនធឺណិត ដើម្បីអភិវឌ្ឍនៃបមាណីប៉ាកែត និងការស្រាវជ្រាវ ត្រូវបានដាក់ឲ្យដំណើរការដោយ នាយកដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៦០ ដើម្បីស៊ែរចែករំលែកពេលវេលាបើកនៃបណ្តាកុំព្យូទ័រ។
បណ្តាញទី១មុនគេ, សហគម ARPANET បានផ្តួចផ្តើមដាក់ឲ្យដំណើរការប្រើប្រាស់ ជាបណ្តាញឆ្អឹងខ្នងសម្រាប់ការតភ្ជាប់អន្តរមុខរវាងគ្នានៃបណ្តាញបណ្ឌឹត្យសភា និងបណ្តាញយោធា នៅក្នុងឆ្នាំ១៩៧០។ ការផ្តល់ហិរញ្ញប្បទាននៃបណ្តាញមូលនិធិវិទ្យាសាស្រ្តជាតិ ជាបណ្តាញឆ្អឹងខ្នងថ្មីមួយទៀត នៅក្នុងឆ្នាំឆ៩៨០ ក៏ដូចគ្នានឹងការផ្តល់ហិរញ្ញប្បទានឯកជន សម្រាប់ការពង្រីកពាណិជ្ជកម្មដទៃទៀត ដែលដឹកនាំទៅការចូលរួមជាសកល នៅក្នុងការអភិវឌ្ឍនៃបច្ចេកវិទ្យាតភ្ជាប់បណ្តាញថ្មីៗ និងបូកបញ្ចូលគ្នានៃបណ្តាបណ្តាញជាច្រើន។ ការតភ្ជាប់នៃបណ្តាញពាណិជ្ជកម្ម និងបណ្តាសហគ្រាស នៅដើមឆ្នាំ១៩៩០ បានកត់សម្គាល់អំពីការចាប់ផ្តើមនៃអន្តរកម្មទៅជាអ៊ីនធឺណិតទំនើប និងបានបង្កើនការរីករាលដាលប្រកបដោយសក្តានុពលដ៏មានស្ថេរភាព ជាបង្កើនកុំព្យូទ័រស្ថាប័ន កុំព្យូទ័របុគ្គល និងកុំព្យូទ័រចល័ត ដែលត្រូវបានតភ្ជាប់គ្បា ទៅនឹងបណ្តាញអ៊ីនធឺណិត។
ទោះបីជា អ៊ីនធឺណិតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយបណ្ឌិតសភា នៅក្នុងឆ្នាំ១៩៨០ក៏ដោយ ក៏ការដាក់ឲ្យដំណើរការពាណិជ្ជកម្ម ត្រូវបានរួមបញ្ចូលគ្នានូវសេវាកម្មនិងបច្ចេកវិទ្យារបស់វា នៅក្នុងទិដ្ឋភាពយ៉ាងនិម្មិតនៃជិវិតរស់នៅដ៏ទំនើប។
មធ្យោបាយទូរគមនាគមន៍បុរាណភាគច្រើន រួមមាន ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ សារសំបុត្រជាក្រដាស និងកាសែតទស្សនាវត្តី ត្រូវបានធ្វើកំណែទម្រង់ និងកំណត់ន័យឡើងវិញ ឬសូម្បីតែឆ្លងកាត់ដោយអ៊ីនធឺណិត ដែលជាការផ្តល់កំណើតសេវាកម្មថ្មី ដូចជា អ៊ីម៉ែល/សារអេឡិកត្រូនីក ទូរស័ព្ទអ៊ីនធឺណិត ទូរទស្សន៍អ៊ីនធឺណិត តន្រ្តីអនឡាញ កាសែតទស្សនាវត្តីឌីជីថល និងគេហទំព័រទាញយកវីឌីអូ។ កាសែតទស្សនាវត្តី សៀវភៅអាន និងការបោះពុម្ភផ្សាយដទៃទៀត ឬត្រូវបានកែទម្រង់ ចូលទៅក្នុងប្លុក វែបមតិព័ត៌មានតាមអ៊ីនធឺណិត និងអ្នកប្រមូលព័ត៌មានតាមអ៊ីនធឺណិត។
អ៊ីនធឺណិត ត្រូវបានបើកឲ្យដំណើរការ និងបង្កើនល្បឿននូវទម្រង់ថ្មីនៃអន្តរកម្មបុគ្គលតាមរយៈការបញ្ជូនសារភ្លាមទាន់ហេតុការណ៍ សន្និសីទអ៊ីនធឺណិត និងសេវាកម្មបណ្តាញសង្គម។ ការលក់ទិញតាមអនឡាញ បានរីករាលដាលប្រកបដោយសក្តានុពល សម្រាប់បណ្តាឈ្មួញធំៗ បណ្តាធុរកិច្ចតូចតាច និងសហគ្រិននានា ដោយសារវាអនុញ្ញាតឱ្យក្រុមហ៊ុនពង្រីកវត្តមាន “ឥដ្ឋ និងបាយអ” របស់ពួកគេ ដើម្បីបម្រើទីផ្សារធំជាង ឬសូម្បីតែលក់ទំនិញ និងសេវាកម្មតាមអ៊ីនធឺណិតទាំងស្រុង។ អាជីវកម្មមួយទៅអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុនៅលើអ៊ីនធឺណិតប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងឧស្សាហកម្មទាំងមូល។
អ៊ីនធឺណិត មិនត្រឹមតែមានអភិបាលកិច្ចគ្រប់គ្រងដោយមជ្ឈកាលទោលនៅក្នុងកិច្ចប្រតិបត្តិការបច្ចេកវិទ្យាឬគោលនយោបាយសម្រាប់ការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែបណ្តាបណ្តាញបន្តតភ្ជាប់គ្នានីមួយៗ បានផ្គុំជាគោលនយោបាយកម្មសិទ្ធិរបសពួកវាផងដែរ។
ការកំណត់ន័យដ៏លើសលប់ គឺវាស្ថិតក្នុងលំហរចន្លោះឈ្មោះសំខាន់ៗចំនួនពីរនៅក្នុងអ៊ីនធឺណិត គឺអាសយដ្ឋានពិធីការអ៊ីនធឺណិត (អាសយដ្ឋាន IP) និងប្រព័ន្ធឈ្មោះដែន (DNS) ត្រូវបានដឹកនាំដោយអង្គការមើលថែនិងគ្រប់គ្រងគឺ សាជីវកម្មអ៊ីនធឺណិតសម្រាប់ឈ្មោះដែន និងលេខដែលបានចាត់តាំង (ICANN) ។ ការគាំទ្រផ្នែកបច្ចេកទេស និងស្តង់ដារនៃពិធីការស្នូល គឺជាសកម្មភាពមួយរបស់ក្រុមការងារវិស្វកម្មអ៊ីនធឺណិត (IETF) ដែលជាអង្គការមិនរកប្រាក់ចំណេញនៃអ្នកចូលរួមអន្តរជាតិដែលមានទំនាក់ទំនងធូររលុង ដែលអ្នកណាម្នាក់អាចភ្ជាប់ជាមួយដោយការរួមចំណែកជំនាញបច្ចេកទេស។នៅខែវិច្ឆិកា ឆ្នាំ 2006 អ៊ិនធឺណិតត្រូវបានបញ្ចូលក្នុងបញ្ជីអច្ឆរិយៈទាំងប្រាំពីររបស់សហរដ្ឋអាមេរិកថ្ងៃនេះ៕
ដោយ : សិលា