ជនបរទេសបើករថយន្តបុកគំនរថ្មគ្រួសក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តលឿនមិនប្រយ័ត្ន បានរេចង្កូតឡើងគំនរថ្មគ្រួស បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BD-0600 បើកបរតាមបណ្ដោយផ្លូវ
សុធារស ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកឡើងលើគំនរថ្មគ្រួស បណ្ដាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ ចុះមកស្ទូចយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print