Barcelona និង Real Madrid ទទួលបានជ័យជម្នះដូចគ្នានៅ La Liga សប្តាហ៍ទី៣

ចែករំលែក៖

 ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ជាលើកទី២ក្នុងការប្រកួតឲ្យ Barcelona ខណៈដែលក្រុមរបស់លោក Xavi ឈានទៅរកជ័យជម្នះលើក្រុមភ្ញៀវ Valladolid ក្នុងលទ្ធផល៤ទល់០។ ចំណែកក្រុមអធិរាជស Real Madrid បន្តភាពមិនដែលចាញ់ខ្លួន ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Espanyol ក្នុងលទ្ធផល៣ទល់១។

ខ្សែ ប្រយុទ្ធ ប៉ូឡូញ Robert Lewandowski បាន រួមសហការគ្នាយ៉ាងល្អ ជាមួយកីឡាករ Raphinha សម្រាប់ ការ ស៊ុត បាល់បញ្ចូល ទី បើក ឆាក នៅ នាទី ទី២៤ និង ស៊ុត បាល់ បញ្ចូល ទី១គ្រាប់ទៀតនៅតង់ទី២។ ខ្សែបម្រើវ័យក្មេង Pedri ក៏បានស៊ុតបញ្ចូលទីនៅតង់ទី១ដែរគឺនៅនាទីទី៤៣ ហើយ Sergi Roberto បានបន្ថែមគ្រាប់ទី៤នៅចុងម៉ោង។ វា ជា ការ ប្រកួត ដ៏សំខាន់ មួយសម្រាប់ Barcelona ដើម្បីប្រជែងយកតំណែង Top 3 ក្នុងសប្តាហ៍ទី៣នៅ La Liga នេះ។

អ្នកចាត់ការក្លិប Barcelona លោក Xavi បានជ្រើសរើសផ្លាស់ប្តូរ Ousmane Dembele និង Raphinha នៅលើខ្សែប្រយុទ្ធស្លាប ខណៈដែល Dembele បានជួយ Pedri សម្រាប់ការរកគ្រាប់បាល់នៅតង់ទី២។ ក្រុម Valladolid បានព្យាយាមវាយបកវិញដោយមានឱកាសពីប្រធានក្រុម Roque Mesa ប៉ុន្តែក្រុមនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់បានដដែល។

Barcelona ដណ្តើម បាន ភាព រឹងមាំ របស់ ខ្លួន ឡើង វិញ ហើយ Lewandowski ធ្វើ បាន សម្រេច បាន លទ្ធផល ៣ នៅនាទី៦៤។ បន្ទាប់មកកីឡាករ Sergi Roberto បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅម៉ោងបន្ថែមនៅនាទីទី៩០+២។

ចំណែកខ្សែប្រយុទ្ធ Karim Benzema រកបាន២គ្រាប់នៅចុងម៉ោង ខណៈដែលម្ចាស់ជើងឯក La Liga អធិរាជស Real Madrid បានយកឈ្នះ Espanyol ក្នុងលទ្ធផល៣ទល់១។ គ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Vinicius Jr បានជួយឱ្យ Real Madrid នាំមុខដោយការបញ្ជូនបាល់យ៉ាងល្អពីកីឡាករវ័យក្មេង Aurelien Tchouameni

នៅចុងតង់ទី១ កីឡាករ Joselu បាន តាម ស្មើ ជាមួយ នឹង ការស៊ុតបាល់បញ្ចូលទី បន្ទាប់ ពីអ្នកចាំទី Thibaut Courtois ជួយសង្គ្រោះ បាល់មិនបាន ធ្វើឲ្យចប់តង់ទី១ ក្រុម Espanyol តាមស្មើ១ទល់១ជាមួយ Real Madrid

 ចូលដល់តង់ទី២ ក្រុម Real Madrid បានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះនៅចុងម៉ោង ហើយនៅនាទីទី៨៨ ខ្សែប្រយុទ្ធBenzema បានស៊ុតបាល់បញ្ចូលទីដោយការបញ្ជូនបាល់របស់ Rodrygo ដើម្បីឱ្យ Real Madrid នាំមុខ ហើយគាត់បានបន្ថែម១គ្រាប់ជាគ្រាប់ទី៣ពីការស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អនៅនាទីទី៩០+១០។

 ក្រុមការពារជើងឯក Real Madrid បានឈ្នះការប្រកួតបើកឆាកចំនួន៣ប្រកួតរបស់ក្រុមនេះនៃរដូវកាល La Liga ២០២២២០២៣ឈរលេខ១បណ្តោះអាសន្ន ខណៈដែលក្រុម Barcelona ឈរលេខ៣ ដោយ៣ប្រកួតកន្លងមកគឺឈ្នះ២ និងស្មើ១ (រូបភាព BBC Sport/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print