ប្រុសស្រីពីរនាក់ជិះម៉ូតូឌុបគ្នាជ្រុលបុករថយន្តឡិចស៊ីសពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ: ប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តឡិចសុីស GX-470 ពីក្រោយពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥ នាទីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ២០២២ នៅក្បែរវត្តតាំងកសាង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញរថយន្ត ឡិចសុីសGX-470 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-8116ធ្វើដំណើរទៅដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជាន់ហ្វ្រាំងបង្អង់ល្បឿន ខណៈនោះក៏មានប្រុសស្រីពីរនាក់ជិះម៉ូតូហុងដាឌ្រីម C- 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ1 IX-6253ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត លិចសុីសពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់ទៅនឹងកញ្ចក់រថយន្តផ្នែកខាងក្រោយរងរបួសធ្ងន់បុរសម្នាក់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល។បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាក្រោយពីគ្រោះថ្នាក់ចរាចរណ៍ រួចគេឃើញមានរថយន្តមន្ទីរពេទ្យឯកជនមួយគ្រឿង ដោយមិនមានបិទស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យដោយមិនដឹងថានៅមន្ទីរពេទ្យណានោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print