រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនទាំងបំពានស្តុប ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកឆ្លងភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យប៉ើងទៅផ្លូវម្ខាងទៀត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BB-4719 បានដឹកភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងភ្លើងស្តុបខៀវ ស្រាប់តែគេឃើញមានរថយន្តម៉ាក Lexus RX 350 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AF-9666 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ទាំងបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តតូយូតាព្រូស ពេញទំហឹងប៉ើងទៅផ្លូវម្ខាងទៀត ភ្លាមនោះដែរ ម្ចាស់រថយន្តlexusRX350 បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print