សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នបញ្ហា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវធ្លាក់ភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលផ្ទះសម្បែង ប្រជាពលរដ្ឋ សត្វពាហនៈ ដួលរលំ រងគ្រោះ កើតមានជាបន្តបន្ទាប់ ដោយសាររដូវ​ភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និង ខ្យល់ព្យុះ បន្តកើតមាននៅតាមបណ្តាខេត្តមួយចំនួន ដែលបានបណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាការបាក់ដួលរលំដើមឈើ និងដើមត្នោតមួយចំនួននៅទីតាំងតំបន់អង្គរជាដើម។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសដែលមានផ្ទះក្បែរដើមឈើធំៗ ហើយសូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើជួបប្រទះគ្រោះធម្មជាតិបែបនេះ ឬក៏ត្រូវការជំនួយសង្រ្គោះបន្ទាន់ណាមួយ។

សម្ដេច​បានមានប្រសាសន៍លើកឡើងក្រើនរំលឹក សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ជួយជួសជុលផ្ទះ និងសាលារៀនជូនប្រជាពលរដ្ឋ អោយពួកគាត់មានកន្លែងស្នាក់នៅឡើងវិញបានទាន់ពេលវេលា និងសូមតាមដាននៅតាមទីរមណីយដ្ឋានប្រាសាទដែលមានដើមឈើធំៗអាចនឹងងាយរលំបាក់បង្កការខូចខាតដល់ប្រាង្គប្រាសាទ។

ទន្ទឹមនឹងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រុញដល់អាជ្ញាធរនិងសមត្ថកិច្ច មេត្តាសូមបន្តចុះជួយស្តារ និងជីកអណ្តូង បឹង ស្រះ ប្រឡាយ និងអាងស្តុកទឹកឲ្យបានច្រើន ដើម្បីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់នៅពេលនេះផង និងសម្រាប់បង្កាការខ្វះទឹកនៅពេលក្រោយៗផង។

សម្ដេចតេជោមានប្រសាសន៍បន្តថា ៖ ខ្ញុំសូមអរគុណសប្បុរជន និងអ្នកឧបត្ថម្ភទាំងអស់ដែលបាននិងកំពុងចូលរួមជួយផ្តល់និងចែកចាយទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកទទួលទាននៅពេលនេះ៕

13173769_1013861145329049_5990984666707253398_n

13178750_1013861135329050_3368708781398364388_n

13179277_1013861118662385_2710561041384625596_n

13237860_1013861111995719_7550741479565858539_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print