ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំក្រុមការងារជំនាញ ប្រជុំដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពកងរាជអាវុធហត្ថខេត្តរតនគីរី។ ក្រោយពីប្រជុំ និងត្រួតពិនិត្យការងារ លោកមេបញ្ជាការរង ក៏បានដោះស្រាយនូវចំងល់ ក៏ដូចជាបញ្ហាប្រឈមជាច្រើនរបស់ខេត្ត។
គួរំលឹកផងដែរថាៈ កម្មវិធីចុះត្រួតពិនិត្យជំនាញ តាមបណ្តាអង្គភាពទីបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តពិតជាមានសារៈប្រយោជន៍ណាស់ ដល់នាយ នាយរងអាវុធហត្ថដើម្បីទទួលបានបទពិសោធន៍ការងារ សម្រាប់យកទៅអនុវត្តតាមភារកិច្ច តួនាទី៕
ដោយ សុខ ខេមរា
...