យុវជនអាយុ២៥ឆ្នាំម្នាក់លង់ទឹកស្លាបខណៈចុះហែលលេងពេលទឹកហូរខ្លាំង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារចុះទៅហែលទឹកលេងខណៈដែលទឹកកំពុងហូរខ្លាំងធ្វើឱ្យទឹកកួចយកទៅទម្រាំក្រុមគ្រួសាររកឃើញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្ពានលោកតា ត្រង់ព្រំប្រទល់ភូមិអន្លង់ពោង និងភូមិព្រែកជីកក្នុងទឹកដីភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តុន តែម ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ១២ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានទៅលេងទឹកនៅចំណុចស្ពានលោកតា ត្រង់ព្រំប្រទល់ភូមិអន្លង់ពោង និងភូមិព្រែកជីកក្នុងទឹកដីភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅពេលដែលទឹកកំពុងតែហូរខ្លាំងបណ្ដាលឱ្យលង់ស្លាប់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងសមត្ថកិច្ចបច្ចេកទេសស្រុក និងកម្លាំងប៉ុស្តិ៍ទន្លេបិទ រួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅធ្វើកោសល្យវិច័យ ហើយបានធ្វើការសន្និដ្ឋានថា ឈ្មោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច ក្រុមការងារបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយអ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print