ខេត្តស្ទឹងត្រែង៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាយក នាយករងទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចជា សេចក្តីថ្លែងហេតុរបស់ លោកអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
ជាមួយគ្នានេះបានអនុម័ត ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ៕ដោយ៖សហការី