ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តស្ទឹងត្រែង​ បានឱ្យដឹងថា​ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត​ស្ទឹងត្រែង នៅរសៀលថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ដោយ​មា​នការអញ្ជើញចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធ នាយក នាយករងទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះ​ប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចជា សេចក្តីថ្លែងហេតុរបស់ លោកអ​ភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

...

ជាមួយគ្នានេះបានអនុម័ត ការ​ពិនិត្យ និងអនុម័តលើសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មកែ​តម្រូវប្រ​ចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print