ភ្នំពេញ : យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ថ្មីៗនេះ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនគឺជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតសម្រាប់កម្ពុជា។ នេះបើយោងតាមការលើកឡើងពី ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០១៩មានចំនួន២៤ម៉ឺនតោន(៤០%នៃការនាំចេញសរុប) ឆ្នាំ២០២០មានចំនួន២៨ម៉ឺនតោន(៥០.២%នៃការនាំចេញសរុប) និងឆ្នាំ២០២១មានចំនួន៣០ម៉ឺនតោន(៥០.២%នៃការនាំចេញសរុប)។ គិតត្រឹមឆមាសទី១ក្នុងឆ្នាំ២០២២ការនាំចេញអង្ករកម្ពុជាទៅប្រទេសចិនមានចំនួនជាង១៦ម៉ឺនតោន ស្មើនឹង ៥១.៤%នៃការនាំចេញសរុប។
据媒体报道,柬稻米联盟主席宋沙伦近日表示,自2019年起中国一直是柬大米最大进口国。2019年至2021年,柬大米输华量分别为24万吨(占总出口40%)、28万吨(占总出口50.2%)、30万吨(占总出口50.2%);2022年上半年输华16万余吨,占总出口的51.4%。៕
ដោយ : សិលា