ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះដែ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកប្រធានក្រុមយោធភូមិភាគពិសេសប្រចាំខណ្ឌកំបូល លោកនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រងទាំង៧ លោកស្មៀនសង្កាត់ទាំង៧ និងលោកនាយ/នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧។
លោកអភិបាលខណ្ឌបានឲ្យដឹងថារបៀបវារ:សំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖
១.ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ និងខណ្ឌ
២.សមិទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់ការិយាល័យនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌកំបូល
៣.បញ្ហាផ្សេងៗ៕
ដោយ៖ចន្ទ លីហ្សា