កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​ល្បាត​អធិការកិច្ច​សម្របសម្រួល​ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ផ្ទៃ​ទន្លេសាប​ក្នុងស្រុក​ក្រគរ

ចែករំលែក៖

ខេត្ត​​ពោធិ៍សាត់​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​ លោក​ ភុំ​ វិមល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ រួម​មាន​ លោកនាយ​ផ្នែក​ក្រគរ​ លោកនាយ​សង្កាត់​ សហការ​ជាមួយ​ ក្រុមការងារ​ថ្នាក់​ជាតិ​ បង្ក្រាប​បទល្មើស​ជលផល​ប្រចាំការ​ នៅ​បឹង​ទន្លេសាប​មា​នទី​តាំងនៅ​កន្លែង​អភិរក្ស​ជលផល​ជ្រោយ​ស្ដី​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ ស៊ី​ប៊​ន​ នាយសេនាធិការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​វរសេនីយ៍ឯក​ គុ​ជ​ សុភាព​ តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ខាត់​ ពុ​យ​ អភិបាលរង​ស្រុក​ក្រគរ​ រួម​មាន​ កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ នគរបាល​សេដ្ឋកិច្ច​ខេត្ត​ កងរាជអាវុធហត្ថ​ខេត្ដ​-​ស្រុក​ក្រគរ​ ដែល​មាន​កម្លាំង​សរុប​ចំនួន​៣៩​នាក់​ និង​កាណូត​ចំនួន​ ៦​គ្រឿង​ កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា​ម្សិលមិញនេះ​ បាន​ចុះ​ល្បាត​និង​អធិការកិច្ច​ចាប់ពី​ឃុំ​កំពង់​លួង​រហូត​ដល់​ចំណុច​ជ្រោយ​ស្ដី​ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ នូវ​កិច្ចសន្យា​សម្របសម្រួល​ ដោះស្រាយ​រវាង​ក្រុមការងារ​ថ្នាក់​ជាតិ​-​ក្រោម​ជាតិ​ និង​ប្រជា​នេសាទ​ ទាំង​៤៧​គ្រួសារ​ អំពី​ការ​បញ្ឈប់​ការ​ធ្វើ​នេសាទ​ខុសច្បាប់​(​របាំង​បរ​)​ដែល​កិច្ចព្រមព្រាង​ទុក​រយៈពេល​៥​ថ្ងៃ​ ឲ្យ​ប្រជា​នេសាទ​រុះរើ​ដោយ​ខ្លួនឯង​ គិត​ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​៣០​ខែសីហា​ ឆ្នាំ​ ២០២២​។​

​ក្រោយ​ពី​ចុះ​ពិនិត្យ​ជាក់ស្ដែង​ និង​អធិការកិច្ច​រួច​ ប្រជា​នេសាទ​ទាំង​៤៧​គ្រួ​សារបាន​រុះរើ​ដោយ​ខ្លួនឯង​អស់​ចំនួន​៩៥%​ តាម​កិច្ចសន្យា​ ដោយនៅ​សេសសល់​ចំនួន​ ០៤​របាំង​មិន​ទាន់​រុះរើ​អស់នោះ​ ត្រូវ​បាន​ក្រុមការងារ​ធ្វើការ​រុះរើ​ និង​បំផ្លាញ​ចោល​ ។​

​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​ជលផល​ចំនួន​០១​ករណី​ ជាមួយនឹង​វត្ថុ​តាង​រួម​មាន​៖​ -​របាំង​សាច់​អួន​ចំនួន​០៤​ខ្សែ​ ប្រវែង​៤៥០០​ម៉ែត្រ​ -​ក្បាល​បរ​ចំនួន​០៤​គ្រឿង​ -​បង្គោល​ចំនួន​៨០​ដើម​ -​កូន​ត្រី​ចម្រុះ​ចំនួន​ ៨៥​គីឡូក្រាម​ ។​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ បាន​បន្ត​ទៀត​ថា​ ចំពោះ​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យើង​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ និង​បាន​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៨៥​គីឡូក្រាម​ចូល​ក្នុង​ទឹកទន្លេ​វិញ​ ក្រុមការងារ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ដ​ ចំពោះ​ប្រជា​នេសាទ​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ ដោយ​បញ្ឈប់​សកម្មភាព​ កុំ​ឲ្យ​មានការ​ខាត់បង់​ ព្រោះ​ជា​រដូវ​បិទ​នេសាទ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print