ប្រទេសប៉ូឡូញ បានវាយតម្លៃពីការខូចខាតបង្កឡើងដោយប្រទេសអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទីពីរ គឺមានដល់ទៅ ១៣២០លានដុល្លារ ហើយប្រទេសនេះនឹងទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់សងសំណងខាងលើ ។
នៅថ្ងៃទី១ខែកញ្ញា ថ្នាក់ដឹកនាំគណបក្សកាន់អំណាច (PiS) នៅក្នុងប្រទេសប៉ូឡូញបានឱ្យដឹងថា ប្រទេសនេះបានវាយតម្លៃពីការខូចខាតដោយសារតែអាល្លឺម៉ង់បង្កឡើងក្នុងសង្គ្រាមលោកលើកទីពីរគឺមានដល់ទៅ៦២០០លាន zloty ប្រមាណ ១៣២០លានដុល្លារអាមេរិក។
មេដឹកនាំគណបក្សកាន់អំណាច លោក Jaroslaw Kaczynski បានឱ្យដឹងថា ទឹកប្រាក់ដែលប្រទេសប៉ូឡូញបានស្នើឱ្យអាល្លឺម៉ង់សងនោះគឺបានគិតគូរល្អិតល្អន់បំផុត ។
មានពលរដ្ឋប៉ូឡូញ ប្រមាណ៦លាននាក់ក្នុងនោះមានជនជាតិប៉ូឡូញដើមកំណើតជ្វីហ្វ បានស្លាប់នៅក្នុងសង្គ្រាមនោះ ។ រដ្ឋធានី Warsaw រងការកម្ទេចនៅក្នុងសង្គ្រាមឆ្នាំ១៩៤៤ បណ្តាលឱ្យមនុស្ស២សែននាក់ស្លាប់ ។
ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១៥ គណបក្ស PiS បានអំពាវនាវជាច្រើនលើកច្រើនសាមកហើយឱ្យអាល្លឺម៉ង់សងសំណង ប៉ុន្តែរដ្ឋាភិបាលប៉ូឡូញ មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕ ដោយធីរីណា
រូបថត :REUTERS