រូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញទូរទស្សន៍ជាតិអាហ្សង់ទីនបង្ហាញឱ្យឃើញថា អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Kirchner ត្រូវបុរសម្នាក់ចូលទៅកៀកហើយតម្រង់កាំភ្លើងចំក្បាលលោកស្រី តែពេលកេះកៃបាញ់គ្រាប់កាំភ្លើងនោះមិនផ្ទុះ។
កម្លាំងប៉ូលិសអាហ្សង់ទីនបានចាប់ខ្លួនបុរសដែលតម្រង់កាំភ្លើងចំក្បាលអនុប្រធានាធិបតីនាយប់ថ្ងៃទី១ខែកញ្ញានៅមុខផ្ទះរបស់លោកស្រី ក្នុងទីក្រុងប៊ុយអឺ
ណូសហ្សែរ (Buenos Aires)។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនជនដៃដល់ រួមនឹងកាំភ្លើងខ្លីមួយដើម។
ជនដៃដល់ត្រូវបានគេស្គាលថា ឈ្មោះ Fernando Andres Sabag Montiel ជាជនជាតិប្រេស៊ីល អាយុ៣៥ឆ្នាំ បានចូលគៀកអនុប្រធានាធិបតី Cristina Kirchner តម្រង់កាំភ្លើងចំក្បាលហើយកេះកៃ តែសំណាងល្អកាំភ្លើងមិនផ្ទុះ។
នៅពេលនេះកម្លាំងប៉ូលិសបានបើកការស្រាវជ្រាវករណីខាងលើ ដើម្បីបញ្ជាក់ពីមូលហេតុ។ អនុប្រធានាធិបតី Cristina Kirchner មានសំណាងបានរួចផុតពីគ្រោះថ្នាក់ ។ កាលពីថ្ងៃទី២៩ខែសីហា ក្រសួងសន្តិសុខជាតិអាហ្សង់ទីនបានប្រកាសថា នឹងបង្កើនសន្តិសុខការពារនៅផ្ទះរបស់លោកស្រីអនុប្រធានាធិបតី៕ ដោយ ធីរីណា
រូបថត : VOV.VN