ក្រុមបិសាចក្រហម Manchester United ប្រមូលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Jadon Sancho ក្នុងតង់ទី១ ដែលផ្តល់ឱ្យពួកគេឈ្នះ ១ទល់០ លើក្រុមម្ចាស់ផ្ទះ Leicester City នៅកីឡដ្ឋាន King Power កាលពីរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ។
Sancho បានផ្តល់ការបញ្ចប់ទីដ៏ល្អ ដោយញាក់បាល់ផុតដៃលអ្នកចាំទី Danny Ward ស៊ុតបញ្ចូលទីនៅនាទីទី២៣ បន្ទាប់ពីត្រូវបានបង្កើតឱកាសដោយខ្សែប្រយុទ្ធ Marcus Rashford ពីការបញ្ជូនបន្តដោយ Bruno Fernandes។
ចំណែកកីឡាករ James Maddison មានឱកាសឲ្យក្រុម Leicester ជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick ដ៏អស្ចារ្យ ប៉ុន្តែត្រូវបានជួយសង្រ្គោះយ៉ាងល្អពី David De Gea របស់ United។
នៅក្នុងការប្រកួតតង់ទី១ក្រុមបិសាចក្រហម Man Utd បានព្យាយាមស្វែងរកឱកាសតិចតួច ដោយលោក Erik ten Hag បានសម្រេច ចិត្តប្តូរខ្សែប្រយុទ្ធ Cristiano Ronaldo ចូលនៅនៅ នាទី ៦៨។ Ronaldo ដែល ត្រូវ បាន គេ ទាក់ ទង នឹង ការចាក ចេញ ពី ក្លិប ក្នុង អំឡុង ពេល ទីផ្សារ ដោះដូរ កីឡាករ នោះ បានលើកទឹកចិត្ត និងមានភាពរីករាយក្នុងការលេងនៅទីលានដែល Man United ទទួលជ័យជម្នះនេះ។
ជ័យជម្នះ នេះ បាន ធ្វើ ឲ្យក្រុមបិសាចក្រហម Manchester United ឡើង ទៅ ឈរ នៅ លេខ រៀង ទី៥ ដោយ មាន ៩ ពិន្ទុ ពីការ ប្រកួត៥ លើក ដោយ ដេញ តាម ពី ក្រោយ ក្រុម កំពូល តារាង Arsenal ចំនួន៦ពិន្ទុ និង តាម ពី ក្រោយ ក្រុម លេខ២Macnhester City ចំនួន៤ពិន្ទុ ខណៈដែលក្រុម Leicester ស្ថិតនៅបាតតារាងមានតែ១ពិន្ទុប៉ុណ្ណោះ ៕ (រូបភាព ៖ BBC Sport)