ភ្នំពេញ : តោះស្វែងយល់បន្តិចអ្វីទៅជា «ស្ថានីយ៍ឧបករណ៍បញ្ជូន-ទទួលមូលដ្ឋាន ហៅថា BTS – Base Transceiver Station»? ដែលអ្នកទាំងអស់គ្នាមើលឃើញនៅលើដំបូលផ្ទះ ដំបូលអាគារ ឬនៅតាមទីធ្លាសាធារណៈ និងហៅថា «អង់តែនៗទូរស័ព្ទចល័ត» ហ្នឹងហើយ តែវាជាអ្វីឲ្យពិតប្រាកដ? នេះជាការលើកឡើងពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក បានបញ្ជាក់ថា, ស្ថានីយ៍ឧបករណ៍បញ្ជូន-ទទួលមូលដ្ឋាន (BTS) គឺផ្នែកមួយនៃគ្រឿងបរិក្ខារ ដែលគាំពារដល់ទំនាក់ទំនងគ្នាដោយឥតខ្សែរវាងគ្រឿងឧបករណ៍របស់អ្នកប្រើប្រាស់ (User Equipment) និងបណ្តាញទូរស័ព្ទចល័តរបស់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ហៅ Network ។
គ្រឿងឧបករណ៍របស់អ្នកប្រើប្រាស់ គឺជាឧបករណ៍ដូចជា ទូរស័ព្ទចល័ត ទូរស័ព្ទឥតខ្សែ កុំព្យូទ័រជាមួយនឹងការតភ្ជាប់អ៉ីនធឺណិតឥតខ្សែ ឬអង់តែនបំពាក់នៅតាមជញ្ជាំងអាគារ ឬប៉ម/អង់តែនទូរគមនាគមន៍។
បណ្តាញ អាចជាអ្វីដែលរាល់បច្ចេកវិទ្យាគមនាគមន៍ឥតខ្សែ ដូចជា GSM, CDMA និង/ឬ បណ្តាញផ្ទៃក្នុងឥតខ្សែ បណ្តាញ WiFi WiMAX ឬបច្ចេកវិទ្យាបណ្តាញតំបន់ដទៃទៀត។
BTS ក៏ជាណូតផងដែរ ដូចជា Node B នៅក្នុងបណ្តាញទូរស័ព្ទជំនាន់ទី៣ (3G) ឬ គេហៅកាត់ថា BS។ សម្រាប់ការពិភាក្សាលើស្តង់ដារ LTE ដែលគេសរសេរកាត់ថា eNB ដែលជាការធ្វើបដិវត្តនៃណូដ Node B ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និង GNoseB សម្រាប់បណ្តាញជំនាន់ទី៥ (5G)។
តាមរយៈអត្ថន័យនៃ BTS អាចជាភាពសមស្របទៅនឹងរាល់ស្តង់ដារគមនាគមន៍ឥតខ្សែ វាត្រូវបានភ្ជាប់ជាទូទៅជាមួយបច្ចេកវិទ្យាគមនាគមន៍ចល័ត ដូចជា GSM និង CDMA ។ នៅក្នុងទំនាក់ទំនងនេះ ទម្រង់ BTS ជាផ្នែកមួយនៃអនុប្រព័ន្ធស្ថានីយ៍មូលដ្ឋាន ហៅថា BSS-Base Station Subsystem ដែលមានតួនាទីជាប្រព័ន្ធគ្រប់គ្រង។ វាអាចមានគ្រឿងបរិក្ខារសម្រាប់អ៉ីនគ្រីប និងដោះអ៉ីនគ្រីបឡើងវិញនូវទំនាក់ទំនង ឧបករណ៍ចម្រោះវិសាលគមន៍វិទ្យុ ដែលគេហៅ Band Pass Filters និងឧបករណ៍ដទៃទៀត។
អង់តែន អាចពិចារណាផងដែរ ជាធាតុមួយនៃ BTS នៅក្នុងញាណទូទៅ ដឺលពួកវាដើរតួនាទីគាំពារមុខងាររបស់ BTS។
BTS វានឹងមានឧបករណ៍បញ្ជូន-ទទួលមួយចំនួន ហៅ Transceivers ដែលវាអនុញ្ញាតឲ្យ BTS បម្រើឲ្យហ្វ្រកង់ស៍ខុសៗគ្នា និងផ្នែកខុសៗគ្នានៃសែល។
BTS ត្រូវបានត្រួតពិនិត្យដោយឧបករណ៍ត្រួតពិនិត្យស្ថានីយ៍មូលដ្ឋានដែលជាស្ថានីយ៍មេ តាមរយៈមុខងារស្ថានីយ៍ត្រួតពិនិត្យ ដែលហៅថា BCF-Base Station Control Function ។ BCF ផ្តល់កិច្ចប្រតិបត្តិការដាច់ៗពីគ្នា ឬ សូម្បីតែការរួមបញ្ចូលគ្នានៅក្នុង TRX នៅក្នុងស្ថានីយ៍មូលដ្ឋានបង្ហាប់។ BCF ផ្តល់នូវការតភ្ជាប់ប្រតិបត្តិការ និងថែទាំ (O&M) ទៅកាន់ប្រព័ន្ធគ្រប់គ្រងបណ្តាញ (NMS) និងគ្រប់គ្រងស្ថានភាពប្រតិបត្តិការរបស់ TRX នីមួយៗ ក៏ដូចជាការគ្រប់គ្រងកម្មវិធី និងការប្រមូលសំឡេងរោទិ៍។ រចនាសម្ព័ន្ធ និងមុខងារជាមូលដ្ឋានរបស់ BTS នៅតែដដែល ដោយមិនគិតពីបច្ចេកវិទ្យាឥតខ្សែ៕
ដោយ : សិលា