បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តទៅប៉ះរថយន្តមួយគ្រឿងមិនឈប់ទទួលខុសត្រូវ រួចបន្តបើករថយន្តទៅបុកម៉ូតូមួយកន្លែងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីកបររថយន្តមួយគ្រឿងទៅប៉ះគ្នាជាមួយរថយន្តមួយគ្រឿងខូចខាតបន្តិចបន្តួច មិនព្រមឈប់ដោះស្រាយ រួចបន្តបេីករត់មកប៉ះនឹងម៉ូតូមួយគ្រឿងទៀតបង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច និងឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីទីតាំងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1835 ដែលរថយន្តខាងលេីបានប៉ះគ្នា ជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក នៅចំណុចផ្លូវម៉ៅសេទុង រួចក៏មិនព្រមចរចារគ្នា បានបេីកមកដល់ចំណុច ម្តុំ ភោជនីដ្ឋាន ឡៅទីហ្វាង ក៏បានប៉ះគ្នា ជាមួយម៉ូតូ ម៉ាក វីវ៉ាណា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JI-6557 រួចសមត្ថកិច្ចឲ្យសម្របសម្រួលគ្នា តែដោយសារ ម្ចាស់រថយន្តព្រូសមិនព្រម សហការណ៍ជាមួយសមត្ថកិច្ច ទេីបសមត្ថកិច្ច បង្ខំចិត្តឃាត់ខ្លួនបុរសម្នាក់នោះតែម្តង។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានបញ្ចូនបុរសជាម្ចាស់រថយន្តបង្កយកទៅអធិការនគរបាលខណ្ឌបឹងកេងកង។ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print