ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : រសៀល សុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង  នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី លោក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រធានក្រុមប្រឹក្សាខេត្ត លោក អភិបាលខេត្ត លោក មេបញ្ជាការយោធភូមិភាគទី៥ លោក អគ្គនាយករង លោក ប្រតិភូអមដំណើរគណៈអធិបតី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។ 

ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេភារកិច្ច នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានដូចខាងក្រោម ៖

១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង  ២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង  ៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print