ពិធីប្រគល់-ទទួលវិញ្ញាបនបត្រ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងកុំព្យូទ័របន្ទះ(Tablet) ជំនួយដល់ការបង្រៀន និងរៀន នៅអនុវិទ្យាល័យអង្គរបាន ខេត្ដកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រគល់-ទទួលវិញ្ញាបនបត្រ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងកុំព្យូទ័របន្ទះ(Tablet) ជំនួយដល់ការបង្រៀន និងរៀន ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអបរ់រំ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៣០នាក់ ស្រី ១៤នាក់ នៅអនុវិទ្យាល័យអង្គរបាន ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅ អនុវិទ្យាល័យអង្គរបាន ។

ក្នុងឱកាសនោះ លោកស្រី បានជំរុញលើកទឹកចិត្តឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បន្តខិតខំប្រឹងប្រែងបង្កើនសមត្ថភាពក្នុងការប្រើប្រាស់សម្ភារបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់កុំព្យូទ័របន្ទះ (Tablet) ធ្វើជាសម្ភារឧបទេសឌីជីថល សម្រាប់ជំនួយដល់ការបង្រៀន និងរៀន។

សូមជម្រាបថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងកុំព្យូទ័របន្ទះ (Tablet) ជំនួយដល់ការបង្រៀន និងរៀន ជូនដល់លោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យអង្គរបាន ខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦  ខែកក្កដា ឆ្នាំ២០២២៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print