ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណៈដែលកំពុងដេីរតាមដងផ្លូវសុខៗក៏ស្រាប់តែងងឹតមុខដួលសន្លប់បាត់ស្មារតី បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ជិន ឡាយហុក ភេទប្រុស អាយុ២៧ឆ្នាំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញគាត់(ជិន ឡាយហុក)ដេីរតាមដងផ្លូវ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែដួលទៅលើថ្នល់សន្លប់បាត់ស្មារតីតែម្តង ភ្លាមៗនោះពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យមកជួយសង្គ្រោះបឋម រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីសង្គ្រោះបន្ត៕
...
ដោយ៖សុខាសែនជ័យ