ភ្ញៀវទេសចរសម្រុកទៅកំសាន្តតាមកោះក្នុង១ថ្ងៃជាង២៦០០នាក់ នាឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ រយៈពេល៣ថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមFacbook អំពីសក្កដានុពល វិស័យទេសចរណ៍លើកោះរ៉ុង រហូតដល់មានភ្ញៀវទេសចរណ៏ជាច្រើនបានដាក់ប្រសិទ្ធនាមថា ជាកោះឋានសួគ៌ធម្មជាតិ ទើបក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១៦នេះ ភ្ញៀវទេសចរជាច្រើនពាន់នាក់ក្នុងមួយថ្ងៃសម្រុកទៅកំសាន្តនៅលើកោះ ដែលទូរលេខនេះពុំធ្លាប់មានពីមុនមក។

លោក វរៈសេនីយ៍ត្រី ឃឹម សុផល មន្ត្រីនគរបាលចរាចរជើងទឹក បានគូសបញ្ជាក់ថាសម្រាប់ឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្ររយៈពេល៣ថ្ងៃ ភ្ញៀវទេសចរដែលបានមកកំសាន្តតាមកោះក្នុងដែនដីខេត្តព្រះសីហនុ គឺមានសុវត្ថិភាពល្អប្រសើរណាស់ បើទោះបីជាភ្ញៀវជាង២៦០០នាក់ក្នុងមួយថ្ងៃៗ បានសម្រុកទៅកំសាន្តនៅតាមកោះយ៉ាងណាក្តី កត្តាទាំងនេះក៏ដោយសារមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត ក្នុងការបង្កើនកិច្ចការពារសន្តិសុខជូនភ្ញៀវជាតិ និងអន្តរជាតិ។

លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្ររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៦ -ភ្ញៀវសរុប: ៩៦,២០៦នាក់ កើនឡើង១៣.២៣% -ភ្ញៀវជាតិ: ៩២,១៣១នាក់ កើនឡើង១៣.៣៩% -ភ្ញៀវអន្តរជាតិ: ៤,០៧៥នាក់ កើនឡើង៩.៨០%។ សណ្ឋាគារមាន ៧១ មាន៣,២៨៩បន្ទប់ និងផ្ទះសំណាក់មានចំនួន ២៦៩ មាន៣,៦៧៣បន្ទប់ ។ ចំពោះកត្តាដែលធ្វើឲ្យភ្ញៀវទេសចរមានកំណើនពីមួយថ្ងៃទីមួយថ្ងៃក៏ដោយសារខេត្តព្រះសីហនុ មានសន្តិសុខ សុវត្តិភាពល្អ គួបផ្សំជាមួយសម្រស់ធម្មជាតិ ដ៏សម្បូរបែបច្រើនកន្លែង ទាំងនៅដីគោគ និងដែនកោះ ។

ពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាព រយៈពេល៣ថ្ងៃនៃឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនេះផងដែរ លោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលសណ្តាប់ធ្នាប់បានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុពុំមានអ្វីកើតឡើងនោះទេ។

ទាក់ទិនទៅនិងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់មានការឡើងថ្លៃខ្ពស់ គ្រាដែលតម្លៃផ្ទះសំណាក់ មានការឡើងថ្លៃកប់ពពក ពី១៥ដុល្លា ឡើងរហូត៤០ដុល្លាក្នុងមួយបន្ទប់ ឯតម្លៃតុអង្គុយក្នុង១តុ មានតម្លៃរហូត៣០ ទៅ ៤០ដុល្លារ នេះបើយោងតាមការអះអាងពីភ្ញៀវទេសចរជាច្រើនដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ៕

IMG_20160516_093120

IMG_20160516_093111

IMG_20160516_093130

IMG_20160516_093138

ដោយ៖ ឆ្លាម សមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print