កាមរីឆ្លាមបោះពួយបុកនីសាន់ដាច់កង់ម្ខាង សង៥០០ដុល្លារដើម្បីបញ្ចប់រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ រថយន្តកាមរីឆ្លាមបើកលឿនដូចហោះរេចង្កូតបុករថយន្តនីសាន់ពេញទំហឹងរងការខូចខាតទាំងសង្ខាង​ ប៉ុន្តែត្រូវបានសម្របសម្រួលគ្នាដោយទទួលខុសត្រូវខ្ពស់​ ខាងរថយន្តកាមរីឆ្លាមសុខចិត្តចេញថ្លៃជួសជុលរថយន្តចំនួន ៥០០ដុល្លារដើម្បីបញ្ចប់រឿង។ ​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១៨៥-​១៨៦  ស្ថិតក្នុងភូមិស្ពានថ្ម​ សង្កាត់រលាប​ ក្រុង​-ខេត្តពោធិ៍សាត់។​

ប្រភពព័ត៌មានពីកន្លែងហេតុឲ្យថា គេឃើញរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម​ ពណ៌ត្រីឆ្លូញ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2L-2886​ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុគេឃើញបើកវ៉ារថយន្តមួយគ្រឿងទៀតម៉ាកតូរីស​ ក៍ជ្រុលទៅបុករថយន្តម៉ាកនីសាន់​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2E-1074​ ពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា​ ខណៈនោះរថយន្តនីសាន់បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូរីផងដែរ​ បណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ​ ប៉ុន្តែនៅក្នុងហេតុការណ៍នេះគេពុំឃើញអ្នករងរបួសនោះទេ​ ដោយអ្នករួមដំណើរតាមរថយន្តនីសាន់ម្នាក់បានរងរបួសស្រាល​ ហើយសមត្តកិច្ចក៏មិនបាននាំយករថយន្តទាំងនោះដើម្បីទៅដោះស្រាយគ្នានោះដែរ​ ចំណែកភាគគីខាងម្ចាស់រថយន្តទាំងសងខាងក៏គេមិនដឹងថាមានឈ្មោះអ្វីនោះដែរ​។​

ប្រភពបន្តទៀតថា នៅក្នុតហេតុខាងលើគេឃើញភាគគីខាងម្ចាស់រថយន្តតូរីសមិនបានតវាដោះស្រាយនោះឡើយ​ ដោយឃើញតែខាងម្ចាស់រថយន្តនីសាន់ប៉ុណ្ណោះ​ ហើយខាងម្ចាស់រថយន្តកាមរីឆ្លាមសងសំណងថ្លៃជួសជុលទៅឲ្យខាងរថយន្តនីសាន់ចំនួន ៥០០ដុល្លារ​ ដើម្បីមិនចង់វែងឆ្ងាយនោះទេម្យ៉ាងខ្លួនក៍មានកំហុសដែរ៕

photo_2016-05-16_09-32-44

photo_2016-05-16_09-32-52

photo_2016-05-16_09-32-57

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print