កម្លាំងមន្ត្រីខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើលេខ១ នៅស្រុកកំពង់ស្វាយ

ចែករំលែក៖

(កំពង់ធំ) ៖ លោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាបបានថ្លែង ការដឹកជញ្ជូនឈើលេខ១ដោយគ្មានច្បាប់អនុញ្ញាតិ គឺមានទោសធ្ងន់ធ្ងរដែលមិនអាចលើកលែងបានឡើយ ។ ការថ្លែងនេះនាឱកាសមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានសហកាណ៍ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ។

ប្រតិបត្តិការណ៍បង្ក្រាបរថយន្តដឹកឈើប្រណិតនេះ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិរូង ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក គឹម ចេត្ថាវី បានបន្តថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមកហើយ រហូតឈានការចាប់ឃាត់រថយន្តខាងលើនេះបានសម្រេច ។ រថយន្តដឹកឈើលេខ១នេះម៉ាក Toyota Syna ស៊េរីឆ្នាំ ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 បានកែច្នៃរថយន្តដឹកឈើអារជ្រុងប្រភេទលេខ១(សុក្រម) មានចំនួន ២០ដុំ។

លោក គឹម ចេត្ថាវីបានបន្ថែមថា ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់រដ្ឋបាលព្រៃឈើ យោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញបានបង្ហើបថា ម្ចាស់រថយន្តខាងលើនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងជាច្រើនសារ(ដុះស្លែរ) ហើយជនល្មើសនេះមានរហ័សនាមថាជើងខ្លាំង សណ្តាន់ សៀមរាប ចំណែកអត្តសញ្ញាណជនល្មើសពុំទាន់ដឹងនៅឡើយ។ ខណះពេលសមត្ថកិច្ចជំនាញបានបង្ក្រាបជនល្មើសរត់គេចខ្លួនតែម្តង ។ បច្ចុប្បន្នរថយន្ត និងវត្ថុតាងជាឈើប្រភេទលេខ១(សុក្រម) បានយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print