អតីតខ្សែបម្រើ Chelsea កីឡាករ Barkley ចូលរួមជាមួយ Nice ដោយមិនមានតម្លៃខ្លួន

ចែករំលែក៖

ក្លិប Nice បានចុះហត្ថលេខាលើ Ross Barkley លើការផ្ទេរដោយមិនមានតម្លៃខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះបានចាកចេញពីChelsea ដោយការយល់ព្រមគ្នាទៅវិញទៅមកកាលពីខែមុន។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃចន្ទ ទី៥ខែកញ្ញា។

 កីឡាករវ័យ២៨ឆ្នាំរូបនេះដែលបានបង្ហាញខ្លួន១០០ប្រកួតសម្រាប់ក្រុមនៅ Premier League ក្នុងគ្រប់ការប្រកួតទាំងអស់បន្ទាប់ពីបានផ្ទេរពីក្លិប Everton កាលពីឆ្នាំ២០១៨ ត្រូវបានបង្ហាញនៅចំពោះមុខអ្នកគាំទ្រ Nice មុនពេលការចាញ់ម្ចាស់ផ្ទះ ដោយMonaco

ក្លិបបារាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្សែបម្រើ Ross Barkley បានចូលរួមជាមួយ Nice លើការផ្ទេរដោយមិនមានតម្លៃខ្លួនបន្ទាប់ពីរយៈពេល៤ឆ្នាំកន្លះនៅ Chelsea ទោះបីជាទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសបារាំងក៏ដោយ គាត់អាចចូលរួមជាមួយ Nice នៅពេលដែលគាត់ផុតកុងត្រា

 Barkley ក្លាយជាកីឡាករទី១៣ក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ក្លិប Nice ដែលបានឃើញការមកដល់របស់អ្នកចាំទី Kasper Schmeichel, ខ្សែបម្រើ Aaron Ramsey និងខ្សែបម្រើស្លាប Nicolas Pepe ផងដែរ។

Barkley បានជួយក្រុមឈ្នះ៣៣ដង និងបានជួយក្រុមឈ្នះពានរង្វាន់ FA Cup, Europa League និង Club World Cup ជាមួយ Chelsea ប៉ុន្តែបានបរាជ័យក្នុងការពង្រឹងកន្លែងធម្មតានៅក្នុងក្រុមដោយចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីនៅAston Villa

 គួរបញ្ជាក់ថា ការបរាជ័យកាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុម Nice ស្ថិតក្នុងចំណាត់ថ្នាក់ទី១៦ជាមួយនឹង៥ពិន្ទុពី៦ប្រកួតនៅលីកកំពូលបារាំង។ ក្រុមនេះនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Cologne របស់អាល្លឺម៉ង់ក្នុងការប្រកួតបើកឆាកជម្រុះតាមពូលនៃពានរង្វាន់ Europa Conference League នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ (រូបភាព CAN/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print