អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Diego Costa នឹងធ្វើការសាកល្បងលេងជាមួយក្រុម Wolves នៅសប្តាហ៍នេះដើម្បីវាយតម្លៃពីកាយសម្បទា និងភាពស័ក្តិសមរបស់គាត់ បន្ទាប់ពីរបួសរបស់ខ្សែប្រយុទ្ធ Sasa Kalajdzic និង Raul Jimenez នៅក្នុងក្រុម Wolves។
Costa វ័យ៣៣ឆ្នាំបានគ្មានក្លិបតាំងពីចាកចេញពីក្លិប Atletico Mineiro របស់ប្រេស៊ីលកាលពីខែមករា។ កីឡាករសញ្ជាតិអូទ្រីសKalajdzic វ័យ២៥ឆ្នាំបានរងរបួសសរសៃជង្គង់អំឡុងពេលបង្ហាញខ្លួនជាលើកដំបូងក្នុងជ័យជម្នះ ១–០ លើក្រុម Southampton កាលពីថ្ងៃសៅរ៍។ គាត់ទើបតែបានចូលរួមជាមួយ Wolves កាលពីថ្ងៃពុធពីក្លិបអាល្លឺម៉ង់ Stuttgart ក្នុងតម្លៃ១៥លានផោន។
Kalajdzic ចេញ នៅ តង់ ទី ១ ក្នុងការប្រកួតកាលពីចុង សប្តាហ៍កន្លងទៅ ។ ក្លិបបានប្រកាសថា ការស្កែនបានបង្ហាញពីរបួសសរសៃពួរផ្នែកខាងមុខ ហើយគាត់បានជួបគ្រូពេទ្យឯកទេសជង្គង់នៅថ្ងៃចន្ទ។ ឥឡូវនេះក្លិបត្រូវគាំទ្រ Kalajdzic ក្នុងការជាសះស្បើយរបស់គាត់ ហើយការជំនួសកីឡាករបន្ថែមទៀតនឹងកើតឡើង។ ចំណែកខ្សែប្រយុទ្ធម៉ិកស៊ិក Jimenez បានខកខានការប្រកួតរបស់ Wolves បន្ទាប់ពីមានអារម្មណ៍ឈឺចាប់ក្នុងក្រលៀនរបស់គាត់ក្នុងពេលកំដៅសាច់ដុំ។
ក្លិប Wolves បានអះអាងថា “វាត្រូវបានគេមានអារម្មណ៍ថា រាងកាយរបស់គាត់ត្រូវការពីរបីថ្ងៃទៀតដើម្បីជាសះស្បើយ ហើយយើងមិនចង់ធ្វើឱ្យគាត់មានហានិភ័យខ្ពស់នៃរបួស“។ Jimenez ដែលបានអវត្តមានពីរប្រកួតដំបូងនៃរដូវកាលនេះ បានរងរបួសជង្គង់នៅមុនបើករដូវកាល ហើយកំពុងពង្រឹងភាពធន់ និងសមត្ថភាពរបស់គាត់ក្នុងការជាសះស្បើយយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនៃការប្រកួត“។
Wolves ទទួលបានជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះនៅ Molineux ដោយសារគ្រាប់បាល់របស់ Daniel Podence នៅតង់ទីមួយ។
Costa ត្រូវបានគេស្គាល់ថា ជាកីឡាករឆ្នើមលើកនៅ Atletico Madrid បានផ្ទេរពី Chelsea នៅពេលដែលគាត់គឺជាតួអង្គសំខាន់ក្នុងការឈ្នះពានរង្វាន់ឆ្នាំ២០១៥ និងឆ្នាំ២០១៧របស់ពួកគេ។ អតីតខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះស៊ុតបញ្ចូលទីបាន៥៩គ្រាប់ក្នុង១២០ប្រកួតក្នុងអំឡុងពេល៣រដូវកាលរបស់គាត់ជាមួយ Chelsea ។
ក្រោយពីការរបួសកីឡាករទាំង២នាក់ខាងលើ គ្រូបង្វឹក្លិប Wolves អាចនឹងសម្រេចចិត្តជំនួសខ្សែប្រយុទ្ធ Diego Costa នៅក្នុងការប្រកួតនៅថ្ងៃទី១០ ខែកញ្ញាខាងមុខក្នុងទឹកដី Liverpool សម្រាប់ការប្រកួតសប្តាហ៍ទី៧នៃក្របខ័ណ្ឌ Premier League ៕(រូបភាព ៖ BBC Sport)