សហព័ន្ធកីឡាបាល់ទាត់ន័រវេស (NFF) បានប្រកាសថា កីឡាករ Mathias Normann របស់ប្រទេសន័រវេសនឹងមិនត្រូវបានពិចារណាសម្រាប់បំពេញកាតព្វកិច្ចអន្តរជាតិឡើយ ខណៈដែលថ្មីៗនេះគាត់បានចូលរួមជាមួយក្លិបរុស្ស៊ីដែលមិនបានបង្ហាញឱ្យឃើញ។
គ្រូបង្វឹកក្រុមន័រវេសលោក Stale Solbakken បានជូនដំណឹងដល់កីឡាករ Normann កាលពីថ្ងៃអង្គារថា គាត់នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការជួបជុំបន្ទាប់របស់ក្រុមនោះទេ។
ខណៈដែលកីឡាករបរទេសភាគច្រើនបានចាកចេញពីប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈខ្សែបម្រើ Normann វ័យ២៦ឆ្នាំបានត្រលប់ទៅលេងបាល់ទាត់នៅរុស្ស៊ីវិញបន្ទាប់ពីមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិបNorwich។ Normann ដែល បាន បង្ហាញ ខ្លួន ចំនួន១២លើក សម្រាប់ ប្រទេស ន័រវែស បាននិងកំពុងលេង ឱ្យ ក្លិប រុស្ស៊ី FC Rostov។
ប្រធាន NFF លោក Lise Klaveness បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហព័ន្ធកីឡាបាល់ទាត់ន័រវេស និងអឺរ៉ុបទាំងអស់យល់ព្រមដាក់សម្ពាធរួមគ្នាលើប្រទេសរុស្ស៊ីក្នុងនាមជាភាគីបង្កជម្លោះ ដែលបានប្រើតួនាទីនៃអំណាចក្នុងកីឡាយ៉ាងសកម្ម” ៕ (រូបភាព ៖ Reuters/CNA)