លោក ហែម ថុន នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ ដែលបណ្តាលមកពីខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី១៥នៅស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត ដឹកនាំដោយ លោក ហែម ថុន ប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ ដែលបណ្តាលមកពីខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ម្សិលម៉ិញនេះ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានសម្តែងការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើង និងផ្តាំផ្ញើសូមមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះ អនុសាខាបាននាំយកអំណោយរួមមាន ៖ អង្ករ ២៥ គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីុវ ១យួរ សារុង ១ ក្រមា ១ មុង ១ ភួយ ១ ខោអាវ ២កញ្ចប់ និងថវិកា ២០,០០០រៀល៕

13173945_529057513963724_4465684623657629113_n

13177629_529057527297056_8938828888510384186_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print