សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យលោក ចាង លី អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលចលនទ្រព្យហ្វូលិ ចូលជួប សម្តែងគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ចាង លី អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលចលនទ្រព្យហ្វូលិ ចូលជួប
សម្តែងគួរសមនៅភូមិគ្រឹះចំការមន។

ក្រុមហ៊ុន ហ្វូ លិ កាលពីឆ្នាំ ២០១៥ រកចំណូលបាន ១០ ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួចរាល់ នៅសល់ ២ ពាន់លានដុល្លារ។ សព្វថ្ងៃនេះ ក្រុមហ៊ុ់នបានសម្រេចបោះទុនវិនិយោគ បង្កើតរោងចក្របារី សីុហ្គា នៅឯទីក្រុងព្រះសីហនុ ហើយកំពុងសំលឹងរកឱកាសវិនិយោគលើវិស័យទេសចរណ៏ សណ្ឋាគារផ្កាយ៥ និង ឧស្សាហកម្មកែឆ្នៃផ្សេងៗទៀតនៅកម្ពុជា។ លោកចាង លិ ក៏ស្នើរសំុអោយ សម្តេចប្រធានរដ្ឋសភា ជួយគាំទ្រនូវការវិនិយោគ និងការធ្វើជំនួញនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្តេចប្រធានក៏បានមានប្រសាសន៍ ថាទាំងរដ្ឋសភា និង រាជរដ្ឋាភិបាល តែងតែគាំទ្រដល់ការវិនិយោគទុនបរទេសដូចជាក្រុមហ៊ុ់នរបស់លោក ចាង លិ និងសូមជូនពរដល់ក្រុមហ៊ុនលោកបានទទួលជោគជ័យ។

13220884_610163149157164_1819946454454189853_n

13256056_610163229157156_6751222700478157949_n

13177987_610163245823821_6146572604823301098_n

13245406_610163295823816_4715102202970966334_n

ដោយ៖ សុវណ្ណារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print