អភិបាល​រងស្រុកកំពង់លែង ដឹកនាំ​កម្លាំងសហការជាមួយមន្រ្តីជំនាញជលផលកំពង់លែង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោមទំនប់បាដាញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លែង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោមទំនប់បាដាញ ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយប្រើប្រាស់កម្លាំងសរុប ១១នាក់មធ្យោបាយកាណូតស្មាច់ចំនួន០៣ គ្រឿង។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​គណៈបញ្ជាការឯកភាពស្រុក​ បានដកហូតវត្ថុតាងរួមមាន៖ រុះរើរបាំងសាច់អួនចំនួន០១ករណីស្មើនឹង៥កន្លែង ប្រវែង៥៥០ម៉ែត្រ លូសាច់អួនចំនួន២០មាត់ បង្គោលសរុបចំនួន ១៥០ដើម។ ក្រោយ​ប្រតិបត្តិការ​ចប់កម្លាំងជំនាញ​ ក៏បានយលសម្ភារៈនិង វត្ថុតាងទាំងនោះទៅបំផ្លាញចោលនៅនិងកន្លែងផងដែរ។

សូមរម្លឹកដែរថា​ ​កាលពីថ្ងៃ​ទី​០៦​ ខែកញ្ញា​ម្សិលមិញនេះ​​ ខណ្ឌ​រដ្ឋបាល​ជលផល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​ លោក​ ភុ​ន​ សុ​វ​ណ្ណា​ នាយ​ផ្នែក​ក្រគរ​ លោកនាយ​សង្កាត់​កំពង់​លួង​ សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ បង្ក្រាប​បទល្មើស​ជលផល​ប្រចាំការ​ នៅ​បឹង​ទន្លេសាប​មា​នទី​តាំងនៅ​កន្លែង​អភិរក្ស​ជលផល​ជ្រោយ​ស្ដី​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ គុ​ជ​ សុភាព​ តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​ រួម​មាន​កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ កងរាជអាវុធហត្ថ​ខេត្ដ​-​ស្រុក​ក្រគរ​ ដែល​មាន​កម្លាំង​សរុប​ចំនួន​ ៣២​នាក់​និង​កាណូត​ចំនួន​៣​គ្រឿង​ បាន​ចុះ​អធិការកិច្ច​និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ផ្ទៃ​បឹង​ទន្លេសាប​ ចំណុច​ក្រចាប់​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់​-​ខេត្តកំពង់ឆ្នាំង​ ។​

​បេីតាមលោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ឱ្យ​ដឹង​ថា​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​សហការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ និង​អធិការកិច្ច​រួច​ ក្រុមការងារ​បាន​ធ្វើការ​រុះរើ​បំផ្លាញ​ចោល​នឹង​វត្ថុ​តាង​រួម​មាន​ ៖​ -​របាំង​ស្បៃ​មុង​០៦​ខ្សែ​ ប្រវែង​ ១៧៥០​ម៉ែត្រ​ -​លូ​កង​ស្បៃ​មុង​ចំនួន​ ១៥​គ្រឿង​ -​បង្គោល​ចំនួន​២៥០​ដើម​ និង​កូន​ត្រី​ចម្រុះ​ចំនួន​៥៥​គីឡូក្រាម​ ។​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ បាន​បន្ត​ទៀត​ថា​ ចំពោះ​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ និង​បាន​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៥៥​គីឡូក្រាម​ចូល​ក្នុង​ទឹកទន្លេ​វិញ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print