អភិបាលខេត្តកំពង់ធំ ដឹកនាំប្រជុំដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិចតា ជាដីរបស់រដ្ឋដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ

ចែករំលែក៖

 

      (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក បេងហុង សុជាតិ ខេមរ៉ូ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិចតា ជាដីរបស់រដ្ឋ (ដីព្រលានយន្តហោះ) ដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ កាន់កាប់យកជាកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២៦នាក់។

      នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍មួយចំនួន ដូចខាងក្រោម៖

១) រៀបចំផែនការ និងបង្កើតក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការដោះស្រាយបន្ត។

២) បន្តដោះស្រាយលើគ្រួសារ ចំនួន២៥គ្រួសារ ក្នុងនោះ មាន១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង៨គ្រួសារទៀត បន្តនីតិវិធី។ 

...

៣) រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print