អភិបាល​ខណ្ឌ​ទួលគោក​​ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកចៅសង្កាត់បឹងកក់ទី២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ​ និងលោកស្រី​ បានចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងសាឡាង ជាមួយគ្នានេះ ក៏ទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ស្នើសុំជួយដល់លោកយាយក្រីក្រម្នាក់ដែលរស់នៅលើច្រកផ្លូវតូចមួយ ដែលមិនព្រមចូលនៅក្នុងផ្ទះរបស់គាត់ មូលហេតុខ្វះបង្គន់អនាម័យ។

ជាក់ស្ដែង​ដោយមើលឃើញពីការលំបាករបស់លោកយាយ លោកអភិបាលខណ្ឌ បានឧបត្ថម្ភការចំណាយ ធ្វើបង្គន់អនាម័យ ទ្វារផ្ទះ ដាក់ភ្លើងបំភ្លឺតាមផ្លូវ ជូនលោកយាយ លើសពីនោះ ក៏បានជួយជួសជុលប្រព័ន្ធលូ ជូនដល់ប្រជាពលរដ្ឋជិតខាងនោះផងដែរ។

សូមជម្រាបដែរថា​ កាលពីថ្ងៃទី​០៧​ ខែកញ្ញា​ម្សិលមិញនេះ​ លោកអភិបាលខណ្ឌ​ បានដឹកនាំ​កម្លាំង​ប្រជាការពារ​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះជួសជុលដំបូលផ្ទះ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយពិបាកក្នុងការរស់នៅ និងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ។

នាឱកាស​ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​នោះ លោកអភិបាលខណ្ឌ​ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពមួយគ្រាដល់ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព និងជនគ្មានទីពឹងជួបការខ្វះខាត ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិទី១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ បន្ទាប់ពីទទួលបានការផ្ដល់ព័ត៌មានរបស់បណ្ដាញចលនាស្ត្រីខណ្ឌ។

ជាមួយគ្នានោះ​ នៅថ្ងៃទី៧ ខែកញ្ញាដដែលនោះ លោកស្រី​ អាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និងជាអភិបាលខណ្ឌ រួមដំណើរដោយ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ ក្រុមការងារអនុសាខាសមាគមនារីខណ្ឌ និងអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី១ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាសរុបចំនួន ០៥ គ្រួសារក្នុងភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ។

ដោយឡែក​អំណោយបានផ្ដល់ជូន ក្នុង ០១ គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម ទឹកត្រី ០១ យួរ មីកំប៉ុង១យួរ ទឹកបរិសុទ្ធ ០១ កេស នំបន្លែ២កញ្ចប់ធំ ជែលលាងដៃ ០១ ដប ម៉ាស់ ០១ ប្រអប់ និងថវិកាមួយចំនួន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print