គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចរយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ពន្ធ័ភាព វៀតណាម

ចែករំលែក៖

វៀតណាម ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ   នៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្រី ត្រូវបានបញ្ចប់នៅថ្ងៃទី៨ កញ្ញា ២០២២ ខណៈ លោក អភិបាលនិងលោកស្រី រួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញពីថ្ងៃទី៨ដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២២ដែលមានប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែលរៀបចំឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទី ផ្សារទេសចរណ៏អោយបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។

  នាឧិកាសនោះ លោក ឃួង ស្រេង ក៏បានជួបសំដែងការគួរសមចំពោះឯ.ឧ PHAN VAN MAI ប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមីញផងដែរ។ឯ.ឧ  PHAN VANMAIបានបង្ហាញនូវទឹកចិត្តស្និតស្នាលនិងស្វគមន៏យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះ លោក ឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិពណ៏ផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំ ណែកទាក់ទាញភ្ញៀវទេសចរណ៏ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។

ឯ.ឧ PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។  

      លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់ឯ.ឧ PHAN VAN MAI ទៅលើការផ្តល់ឧិកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយះការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។

     លោក អភិបាលក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ លោក PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀតដើម្បីកាត់បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបា លជំងឺនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាល នៅវៀតណាមផងដែរ៕ .សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print