ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា

ចែករំលែក៖

អន្តរជាតិ​៖​ បេីយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេស​ ចុះផ្សាយ​ដកស្រង់ពីព្រះរាជវាំង Buckingham បានប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា នៅប្រាសាទBalmoral​។​

ព្រះមហាក្សត្រិយ៍ Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក។

យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់បានឱ្យដឹងថា ព្រះមហាក្សត្រី Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)។

នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten ព្រះមហាក្សត្រី Elizabeth II បានផ្តល់កំណើតឱ្យព្រះរាជបុត្រាបុត្រីចំនួន៤ព្រះអង្គ។ ព្រះរាជអាវាហមង្គលនេះ មានរយៈពេល៧៣ឆ្នំា រហូតដល់ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip Mountbatten កាលពីខែមេសាឆ្នំា ២០២១។

ព្រះមហាក្សត្រី Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្មាយុ២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រីបានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រីដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅជុំវិញពិភពលោក។

សូមជម្រាបថា​ ចាប់តំាងពីឆ្នំា១៩៥២នោះមក ព្រះមហាក្សត្រី Elizabeth II បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានទទួលស្វាគមន៍ចំពោះលោកប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់ នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ៕ដោយ​៖ស​ តារា

...

រូបភាព​៖BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print