ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត សូមជម្រាបដល់លោកឧកញ៉ា លោក លោកស្រី ដែលជាអ្នកគ្រប់គ្រងទីតាំង/ អគារដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ជ្រាបថា៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការពារសន្តិសុខ សុវត្ថិភាពដល់ជនបរទេសដែលបានមកស្នាក់នៅ និងប្រកបមុខរបរ ក្នុងព្រះរាជាណាចក្រ កម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ ស្នើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយ ការណ៍ស្តីពីវត្តមានជនបរទេសដែលបានមកស្នាក់នៅនិងបម្រើការងារនៅក្នុងទីតាំង/អគារដែលខ្លួនគ្រប់គ្រង ដូច មានគំរូរបាយការណ៍ភ្ជាប់មកជាមួយ។ សម្រាប់ព័ត៌មានដែលត្រូវបំពេញក្នុងតារាង ដែលមាននៅក្នុងរបាយការណ៍ ស្នើសរសេរជាភាសាអង់គ្លេស។
របាយការណ៍នេះ ត្រូវផ្ញើមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ដែលទីតាំងអគារស្ថិតនៅ ឱ្យបានមុន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់។
ខាងក្រោមនេះមានលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៖