រដ្ឋបាលខេត្តព្រះសីហនុ ស្នើម្ចាស់​អាជីវកម្ម​ ឬអ្នកគ្រប់គ្រងទីតាំង ដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយការណ៍ ស្តីពីវត្តមានជនបរទេស

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ សូមជម្រាបដល់លោក​ឧកញ៉ា​​ លោក លោកស្រី ដែលជាអ្នកគ្រប់គ្រងទីតាំង/ អគារដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ជ្រាបថា៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការពារសន្តិសុខ សុវត្ថិភាពដល់ជនបរទេសដែលបានមកស្នាក់នៅ និងប្រកបមុខរបរ ក្នុងព្រះរាជាណាចក្រ កម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

ដូច្នេះ​រដ្ឋបាលខេត្តព្រះសីហនុ ស្នើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយ ការណ៍ស្តីពីវត្តមានជនបរទេសដែលបានមកស្នាក់នៅនិងបម្រើការងារនៅក្នុងទីតាំង/អគារដែលខ្លួនគ្រប់គ្រង ដូច មានគំរូរបាយការណ៍ភ្ជាប់មកជាមួយ។ សម្រាប់ព័ត៌មានដែលត្រូវបំពេញក្នុងតារាង ដែលមាននៅក្នុងរបាយការណ៍ ស្នើសរសេរជាភាសាអង់គ្លេស។

របាយការណ៍នេះ ត្រូវផ្ញើមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ដែលទីតាំងអគារស្ថិតនៅ ឱ្យបានមុន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់។

ខាងក្រោមនេះ​មានលិខិត​របស់រដ្ឋបាលខេត្តព្រះសីហនុ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print