កម្លាំងក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​ ដកហូតសម្ភារៈមួយចំនួនកាលពី រសៀលថ្ងៃទី៩ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ អស់រយះពេលជិតមួយខែទៅហេីយតែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩​ ខែកញ្ញា​នេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀរ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។ 

...

បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិតជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print