ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាត់តាំងពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវ សំភារៈ និងថវិការួមមាន៖ទី១.អង្ករចំនួន១០០គីឡូក្រាម ។ ទី ២.មី០៥កេសតូច ។ ទី៣.ទឹកសុទ្ធ ០៥កេស ។ ទី៤.ទឹកត្រី០៣យួរ។ទី៥.ទឹកស៊ីអុីវ០៣ យួរ ។ ទី៦.ត្រី ខ ០៥យួរ ។ទី៧.ប្រេងឆា០៥ ដប ។ទី៨. ភួយធំ០១ ។ ទី៩.មុង០១។ ១០.អាវរងារ០១។ ទី១១.ក្រមា០១ និង១២.ថវិកា ១លានរៀល ។
បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែជូនលោកយាយមិនអោយបារម្ភពីការដាច់ស្បៀង អាហារឡើយ។
លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រៀកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹមជាមួយនឹងទឹកចិត្តសណ្តោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈឯឧអភិបាលរាជធានីភ្នំពេញនេះ ៕ សំរិត