កម្លាំងនគរបាលជំនាញនៃស្នងការខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណីយកប៉ែលវាយប្លន់ម៉ូតូ និងលុយពលរដ្ឋ ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

បាត់ដំបង÷បើតាមនគរបាលជំនាញនៃស្នងការខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២នេះបានបញ្ចប់ការកសាងសំណុំរឿង ហើយបានបញ្ជូនជនសង្ស័យម្នាក់ទៅអនុវត្តច្បាប់ក្រោយបានប្រព្រឹត្តបទល្មើសមានស្ថា​ន​ទម្ងន់ទោស និងបង្កឱ្យជនរងគ្រោះរងរបួស។

នគរបាលជំនាញនៃស្នងការខេត្ត

បាត់ដំបងបានបន្តថា÷ជនសង្ស័យមានឈ្មោះស៊ុំ សុភ័ក្រ ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ នៅយប់កើតហេតុថ្ងៃទី ០៧ ខែកញ្ញា ត្រង់ចំណុចក្រុមទី ០៤ ភូមិរំចេក២ សង្កាត់រតន: ជនសង្ស័យបានប្រើប្រាស់ប៉ែល និងពូថៅឆែវាយប្លន់ទៅលើជនរងគ្រោះឈ្មោះយឹម កុសល់ ភេទប្រុស  អាយុ ៣៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បណ្តាលឲ្យរងរបួស រួចជនរងគ្រោះបានរត់ទៅប្តឹងដល់សមត្ថកិច្ចក្រុង។

ក្រោយកម្លាំងផ្នែកជំនាញទទួលបានពាក្យបណ្តឹងភ្លាមបានចុះស្រាវជ្រាវរហូតនាំខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរ​បា​លក្រុងបាត់ដំបងដើម្បីសាកសួរ។ ជនសង័្សយបានសារភាពថារូបគេពិតជាបានប្រើប្រាស់ប៉ែលប្លន់យកម៉ូតូ និងប្រាក់ពីជនរងគ្រោះខាងលេីពិតប្រាកដមែន។

ក្នុងករណីនេះកម្លាំងបានបង្ក្រាបហើយរួចបានដកហូតវត្ថុតាងម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿងជារបស់ជនរងគ្រោះ ក្រៅពីនេះប៉ែលដងឫស្សី ០១ដើម និងពូថៅ ០១ផងដែរ  ដើម្បី

...

ចាត់ការតាមផ្លូវច្បាប់ ៕ដោយ,ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print