សូមមជ្ឈដ្ឋានទូទៅ ស្តាប់ការបកស្រាយ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តាមការគួរ ខណៈបិទផ្លាកសញ្ញាកំណត់ល្បឿន បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ?

ចែករំលែក៖

ភ្នំពេញ : នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា, ថ្មីៗនេះ មានបងប្អូនអ្នកធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ៥ មួយចំនួនមិនទាន់បានដឹងអំពីស្ថានភាពផ្លូវ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ដូចនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចខាងក្រោម៖

————

បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតអោយធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម…។ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងចាត់វិធានច្បាប់ដែលមានធរមាន។

————

យោងមាត្រា៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖

១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។

២-នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖

ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៖

-៣០(សាមសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយាន យន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យាន យន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០(សែសិប)គីឡូម៉ែត្រ  ក្នុងមួយម៉ោង

-៤០(សែសិប)គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០(សែសិប)គីឡូម៉ែត្រ  ក្នុងមួយម៉ោង។

ខ- នៅក្រៅទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៖

-៤០(សែសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០(សែសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង

-៦០(ហុកសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០(សែសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង រថយន្តសណ្តោងរ៉ឺម៉ក ឬ សឺមីរ៉ឺម៉ក និងរថយន្តដឹកកុងតែន័រគ្រប់ប្រភេទ

-៧០(ចិតសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញ ធុនធ្ងន់

-៨០(ប៉ែតសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ

-៩០(កៅសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹក អ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយ មានគន្លងផ្លូវចាប់ពីបួនឡើងទៅ។

————

យោងតាមមាត្រា៦ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។ អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីមាន កន្លែងផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ រង្វង់មូល ឬ ការដ្ឋានសាងសង់ ជួសជុល ថែទាំផ្លូវ។ 

សូមបន្ថយល្បឿនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះអាយុជីវិតមនុស្ស។

សូមបញ្ជាក់ថា, ន័យខាងលើជាការបកស្រាយបំភ្លឺ របស់អង្គភាព នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, ហើយសិទ្ធិបញ្ចេញមតិ , ការបញ្ចេញចំងល់ជាសិទ្ធិរបស់ពលរដ្ឋ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print