លោក ជិន ប៊ុនធឿន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំង ប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ : បើយោងតាមផេកលោក លោក ជិន ប៊ុនធឿន នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសៅ ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណើរជាមួយក្រុមការងារមនុស្សធម៌មួយចំនួនទៀត ទៅសាកសួរសុខទុក្ខ បាននាំយកជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ ដែលមាន  នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំង អង្គរក្សប្រមាណ ជាង១,០០០ នាក់ និងគ្រឿងចក្រ រាប់សិបគ្រឿងដែលកំពុងតែមមាញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើប្រណិត ដែលបានរៀបចំដាំឡើងវិញក្នុងបរិវេណឧទ្យានជាតិ តបតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេតតេជោ នាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលបានឈានចូលមកដល់នាពេលនេះ  លោក ជិន ប៊ុនធឿន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងរូបលោកផ្ទាល់ សូមគោរពជូនពរដល់មេបញ្ជាការ មេបញ្ជាការង នាយ -ពលទាហានបញ្ជាការដ្ឋានអង្គរក្សនិងក្រុមការងារគ្រប់ជំនាញទាំងអស់ដែលបានចូលរួមនាពេលនេះ សូមបានជួបប្រទះតែនឹងពុទ្ធពរជ័យ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ។ 

លើសពីនេះលោកក៏បានធ្វើការកោតសរសើរ ដល់កម្លាំងអង្គរក្សយ៉ាងខ្លាំង ដោយបានឃើញនូវលទ្ធផល គាប់ប្រសើរ បំពេញភារកិច្ចសម្រេចបានលឿនយ៉ាងឆាប់រហ័សរបស់ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ សម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស គួរឱ្យកោតសរសើរដោយស្មោះ និងសូមជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការង នាយ -ពលទាហានបញ្ជាការដ្ឋានអង្គរក្សនិងក្រុមការងារគ្រប់ជំនាញទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ទទួលបានជោគជ័យថ្មីបន្ថែមទៀត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។

អំណោយដែលប្រគល់ជូននូវពេលនេះរួមមាន៖

១-អង្ករចំនួន ១០តោន និង ៤០០គីឡូ

២-មី ១,១០០ កេស

៣-ទឹកសុទ្ធ ៣០០ កេស

៤-ត្រីខកំប៉ុង ១,០០០ កំប៉ុង

៥-ជេលលាងសម្អាតដៃ ១,០០០ ដប

៦-ទឹកស៊ីអុីវ ១០០យួរ

៧-ភេសជ្ជៈ ៨២ កេស

៨-នំស្រួយ ៨២ កេស

៩-ចាហួយ ១៦០ កញ្ចប់

១០-ចាហួយផ្លែឈើ ២០០ កញ្ចប់

១១-មីកាត់សរសៃធំ(១០៥g) ៣៨០ កញ្ចប់

១២-មីកាត់សរសៃមូល(១៣៥g) ៩០០ កញ្ចប់

១៣-មីកាត់សរសៃមូល(២៦៥g) ៨០ កញ្ចប់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print