ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់សារធារណៈនិងបានណែនាំ អោយបងប្អូនអាជីវករតាំងលក់តាមគំនូសដែលបានបាញ់ជូន ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង។
លោកអភិបាលរងខណ្ឌបានឲ្យដឹទៀតថាចំណុចដែលបានចុះណែនាំនៅព្រឹកនេះស្ថិត នៅផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌបានបន្តទៀតថា ក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចាត់ឲ្យលោកដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះធ្វើអនាម័យ រៀបសណ្តាប់ធ្នាប់តាមបណ្តាផ្លូវមួយចំនួន។ការចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើអនាម័យតាមបណ្តាផ្លូវមួយចំនួនក្នុងខណ្ឌនិងដើម្បីទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានឲ្យដឹងថាក្នុងភូមិសាស្ត្រខណ្ឌសែនសុខដែលត្រូវធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់នោះរួមមាន៖
១-គោលដៅផ្លូវ៥៩៨
២-គោលដៅផ្លូវ២៧១
៣-គោលដៅផ្លូវ៣៧១
៤-គោលដៅផ្លូវ១៩៨៦
៥-គោលដៅផ្លូវ១០០៧
៦-គោលដៅផ្លូវសហពន្ធ័រុស្សី។គោលដៅទាំងនេះជាចំណុចសំខាន់ៗដែលអាជ្ញាធរត្រូវតែចុះរៀបចំអោយមានរបៀបរៀបរយជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋហើយដើម្បីឲ្យមានអនាម័យល្អបរិស្ថានល្អនិងលើកកំពស់ទីក្រុងយើងស្អាត៕
ដោយ៖ ចន្ទ លីហ្សា