អ៊ុយក្រែនដាច់អគ្គិសនីទ្រង់ទ្រាយធំនៅតំបន់ភាគខាងកើត

ចែករំលែក៖

តំបន់ភាគខាងកើតអ៊ុយក្រែន បានដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយការដាច់នោះកើតឡើង ក្រោយទីក្រុងកៀវប្រកាសថា កម្លាំងទហានរុស្ស៊ីបានដកថយ។

សារព័ត៌មាន Al Jazeera បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូមានចេតនាវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ ទើបបណ្តាលឱ្យមានការដាច់ភ្លើងទ្រង់ទ្រាយធំ ។ ក្រៅពីដាច់ប្រព័ន្ធអគ្គិសនី តំបន់ភាគខាងកើតក៏ត្រូវដាច់ទឹកផងដែរនៅយប់ថ្ងៃទី១១ខែកញ្ញា។ ការដាច់ទឹក ភ្លើងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ៩លាននាក់ដែលរស់នៅក្នុងតំបន់ភាគខាងកើត រួមទាំងតំបន់ដែលរុស្ស៊ីគ្រប់គ្រងផងដែរ។
តាមការផ្សាយរបស់សារព័ត៌មាន Al Jazeera ការដាច់អគ្គិសនីកើតឡើងនៅ៥តំបន់ផ្សេងគ្នា ភាគខាងជើង និងភាគខាងកើតប្រទេសអ៊ុយក្រែន ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា រុស្ស៊ីគឺជាអ្នកវាយប្រហារ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងនោះទើបដាច់ភ្លើងនិងទឹក។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលកម្លំាងទាហានរុស្ស៊ីដកចេញពីតំបន់ Kharkiv ទៅកាន់សាធារណរដ្ឋ Donetsk ។ ក្នុងពេលដកទាហាន រុស្ស៊ីក៏បានប្រើប្រាស់យុទ្ធសាស្ត្របង្វែងដាន ប៉ុន្តែមិនបានបង្ហាញពីគោលដៅនោះឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​baotintuc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print